ស្ត្រីម្នាក់បានក្លាយជាអ្នកជំនាញខាងស៊ើបអង្កេត ដោយមិនដឹងខ្លួនបន្ទាប់ពីគាត់បានមានបទពិសោធន៏ប្តីគាត់បានក្បត់ចិត្តហើយនិងបានជួយបង្រៀនស្ត្រីដែលមានវិបត្តជាច្រើនដែលបង្ករឡើងដោយប្តីរបស់ពួកគេមិនស្មោះត្រង់។ អ្នកស្រី  Zhang Yufeng បានក្លាយជាអ្នកជំនាញអស់ជាច្រើនទស្សវត្សមកហើយ ដោយគាត់បានជួយស្ត្រីរងគ្រោះជាច្រើននាក់ដែលក្នុងនោះរូមមានទាំងបានបង្រៀនពីរបៀបតាមដានប្តី, ចាប់ភុស្តតាងប្តី ហើយនិងមានពេលខ្លះបានបង្រៀនអោយចេះវាយធ្វើបាបទៅលើសាហាយស្មន់របស់ប្តី ហើយនិងបំបាក់មុខរបស់ពួកគេផងដែរ។ អ្នកស្រី Zhang ត្រូវបានគេដាក់ឈ្មោះអោយថា «អ្នកប្រម៉ាញ់ស្ត្រីកំណាន់ចិត្ត» បន្ទាប់ពីគាត់បានបង្រៀនស្ត្រីជាច្រើន ដោយមានបទពិសោធន៏ផ្ទាល់ខ្លួន បន្ទាប់ពីប្តីបានក្បត់ចិត្តកាលពីអំឡុងឆ្នាំ 1990 ហើយបានសុំរូបគាត់លែងលះគ្នា។ នៅពេលនោះបានធ្វើអោយគាត់មានអារម្មណ៏ខឹងយ៉ាងខ្លាំង ហើយ​បានចំណាយពេលវេលាដ៏ច្រើនដើម្បីតាមដានប្តីរបស់គាត់ជាមួយនឹងស្ត្រីកំណាន់ចិត្តដែលបានផ្លាស់ប្តូរផ្ទះពីមួយកន្លែងទៅមួយកន្លែងដើម្បីចង់គេចពីរូបគាត់។ ថ្ងៃមួយគាត់បានជួបនឹងស្ត្រីវ័យចំណាស់ម្នាក់ដែលបានពឹងអោយគាត់ជួយកូនរបស់គាត់(កូនស្រីរបស់ស្ត្រីចំណាស់) ដែលបានកើតជម្ងឺធ្លាក់ទឹកចិត្តអស់សង្ឈឹមក្នុងជីវិតបន្ទាប់ពីដឹងថាប្តីរបស់នាងបានក្បត់ចិត្ត។ នៅពេលនោះអ្នកស្រី Zhang បានសួរទៅកាន់ស្ត្រីវ័យចំណាស់នោះថា តើហេតុអ្វីបានជាមិនយកកូនប្រសារទៅតុលាការទៅ។ ស្ត្រីវ័យចំណាស់បានតបថាដោយសារតែពូកគាត់មិនមានភុស្តតាង ហើយពេលនោះហើយ ដែលអ្នកស្រី Zhang បានចាប់ផ្តើមជួយស្វែងរកភុស្តតាងហើយនិងបន្តកិច្ចការមួយនេះមកដល់បច្ចុប្បន្ន។ ឥឡូវនេះលោកស្រីបានម្ចាស់អចលនទ្រព្យមួយក្នុងទីក្រុងប៉េកាំងដែលជាកន្លែងដែលគាត់បានជួយផ្តល់ជាជម្រកអោយស្ត្រីទាំងឡាយដែលត្រូវប្តីក្បត់ចិត្ត ហើយគាត់បាននិយាយថា ក្នុងមួយថ្ងៃៗមានស្ត្រីដែលមានវិបត្តអស់សង្ឈឹមទូរស័ព្ទចូលជាងមួយរយនាក់ឯណោះដើម្បីព្រឹក្សាយោបល់៕

គេហទំព័រដើម darasharing

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Saturday 17,Dec 2016 08:15 AM) | អ្នកទស្សនា 297

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.